ព្រះត្រៃបិដក ភាគ ២៧
ដោយមានជីវិតជាបច្ច័យ។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកកាមាសវៈ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកភវាសវៈ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអវិជ្ជាសវៈ។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមាន ព្រោះអាស្រ័យកាយ ដែលប្រកបដោយសឡាយតនៈនេះឯង ដោយមានជីវិតជាបច្ច័យ។ សេចក្តីក្រវល់ក្រវាយណា មិនមានក្នុងទីនោះ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់ទីនេះ ថាជារបស់សូន្យ ពុំនោះ បើសេចក្តីក្រវល់ក្រវាយណា សល់នៅក្នុងទីនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអានន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធ ប្រសើរក្រៃលែង យ៉ាងនេះឯង។
[១០] ម្នាលអានន្ទ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរ ក្រៃលែង ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តែងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែងនេះឯង។ ម្នាលអានន្ទ បើពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែង
ID: 636847436819395759
ទៅកាន់ទំព័រ៖