ព្រះត្រៃបិដក ភាគ ២៧

បពិត្រ​ព្រះរាជ​កុមារ​ ​អាត្មាភាព​ ​សូម​សំដែងធម៌​ ​តាម​ទំនង​ដែល​បាន​ស្តាប់​ ​បាន​រៀន​មក​ ​ថ្វាយ​ទ្រង់​ ​ប្រសិនបើ​ទ្រង់​យល់​សេចក្តី​នៃ​ភាសិត​ ​របស់​អាត្មាភាព​ ​ការយល់​នុ៎ះ​ ​ជា​ការ​ប្រពៃ​ ​តែបើ​ទ្រង់​មិន​យល់​សេចក្តី​នៃ​ភាសិត​ ​របស់​អាត្មាភាព​ទេ​ ​សូម​ទ្រង់​ឋិតនៅ​ ​ក្នុង​ការ​មិន​យល់​ ​របស់​ទ្រង់​ដដែល​ចុះ​ ​ទ្រង់​មិន​គប្បី​ត្រឡប់​សួរ​អាត្មាភាព​ ​ក្នុង​សេចក្តី​នោះ​ ​តទៅទៀត​ឡើយ​។​ ​។​ ​សូម​អគ្គិ​វេស្ស​នៈ​ដ៏​ចម្រើន​ ​សំដែងធម៌​ ​តាម​ទំនង​ដែល​លោក​បាន​ស្តាប់​ ​បាន​រៀន​មក​ ​ប្រាប់​ខ្ញុំ​ចុះ​ ​បើ​ខ្ញុំ​យល់​សេចក្តី​នៃ​ភាសិត​ ​របស់​អគ្គិ​វេស្ស​នៈ​ដ៏​ចម្រើន​ ​ការដែល​យល់​នុ៎ះ​ ​ជា​ការ​ប្រពៃ​ ​តែបើ​ខ្ញុំ​មិន​យល់​សេចក្តី​ ​នៃ​ភាសិត​ ​របស់​អគ្គិ​វេស្ស​នៈ​ដ៏​ចម្រើន​ទេ​ ​ខ្ញុំ​នឹង​ឋិតនៅ​ ​ក្នុង​ការ​មិន​យល់​របស់​ខ្លួន​ដដែល​ ​ខ្ញុំ​មិន​ត្រឡប់​សួរ​អគ្គិ​វេស្ស​នៈ​ដ៏​ចម្រើន​ ​ក្នុង​សេចក្តី​នោះ​ ​តទៅទៀត​ទេ​។​
 [​៥៩​]​ ​លំដាប់នោះ​ ​អចិរ​វត​សមណុទ្ទេស​ ​ក៏​សំដែងធម៌​ ​តាម​ទំនង​ដែល​បាន​ស្តាប់​ ​បាន​រៀន​មក​ ​ថ្វាយ​ជយ​សេន​រាជកុមារ​។​ ​កាលបើ​អចិរ​វត​សមណុទ្ទេស​ ​សំដែង​ដូច្នោះ​ហើយ​ ​ជយ​សេន​រាជកុមារ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636847450931112903
ទៅកាន់ទំព័រ៖