ព្រះត្រៃបិដក ភាគ ២៩
អនាថបិណ្ឌិកទេវបុត្ត បានពោលគាថានេះ លុះពោលដូច្នេះហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។
[២៧៨] លុះកន្លងរាត្រីនោះទៅ ទើបព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ កាលដែលរាត្រីបឋមយាម កន្លងទៅហើយ មានទេវបុត្តមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ក៏ចូលមករកតថាគត លុះចូលមកដល់ ក្រាបថ្វាយបង្គំតថាគតហើយ ឋិតនៅក្នុងទីសមគួរ លុះទេវបុត្តនោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់តថាគតថា
វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃនៅមិនដាច់ ជាវត្តដែលព្រះសម្ពុទ្ធ ជាធម្មរាជ ទ្រង់គង់នៅ ជាទីញុំាងបីតិឲ្យកើត ដល់ខ្ញុំព្រះអង្គ សត្វទាំងឡាយ រមែងបរិសុទ្ធ ដោយអដ្ឋង្គិកមគ្គនេះ គឺកម្មៈ បានដល់មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ
ID: 636848431087309341
ទៅកាន់ទំព័រ៖