ព្រះត្រៃបិដក ភាគ ២៩

​មិនបាន​ដឹង​ប្រាកដ​ ​នូវ​ទីបំផុត​របស់​បុណ្យ​ ​ដែល​ខ្ញុំ​ព្រះអង្គ​បាន​ធ្វើ​ហើយ​ ​អស់​កាលយូរ​យ៉ាងនេះ​ ​និង​ទីបំផុត​របស់​កុសល​ ​ដែល​ខ្ញុំ​ព្រះអង្គ​បាន​ធ្វើ​ហើយ​ ​អស់​កាលយូរ​យ៉ាងនេះ​ថា​ ​បុណ្យ​មាន​ប្រមាណ​ប៉ុណ្ណេះ​ផង​ ​ផល​នៃ​បុណ្យ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ផង​ ​អាត្មាអញ​ ​គប្បី​ឋិតនៅ​ ​ក្នុង​ឋានសួគ៌​ ​អស់​កាល​មាន​ប្រមាណ​ប៉ុណ្ណេះ​ផង​។​
 [​២៨៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ដូច្នេះ​
​ពួក​ជន​ណា​ ​មានចិត្ត​ជ្រះថ្លា​ ​ឲ្យ​នូវ​បាយ​នោះ​ ​ដោយ​សទ្ធា​ ​បាយ​នោះ​ឯង​ ​រមែង​ទៅតាម​នូវ​ពួក​ជន​នោះ​វិញ​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​បន្ទោបង់​ ​នូវ​សេចក្តី​កំណាញ់​ ​គ្រប​សង្កត់​នូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​ហើយ​ ​ឲ្យ​នូវ​ទាន​ ​(​ព្រោះ​)​ ​បុណ្យ​ទាំងឡាយ​ ​រមែង​ជា​ទី​ពឺ​ងរ​បស់​សត្វ​ ​ក្នុង​លោកខាងមុខ​។​

​ឃ​ដិ​ការសូត្រ​ ​ទី៤​


 [​២៨៩​]​ ​ឃ​ដិ​ការ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636848435528853383
ទៅកាន់ទំព័រ៖