ព្រះត្រៃបិដក ភាគ ២៩
[២៩២] ព្រះមានព្រះភាគត្រាស់ថា អ្នកឯង ជាអ្នកមានកុសល ពោលសរសើរគុណ នៃព្រះថេរៈទាំងនោះ ជាអ្នកលះបង់ នូវអន្ទាក់នៃមារ ចុះព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។
[២៩៣] ទេវតាទូលថា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា បុគ្គលនោះ វៀរតែព្រះមានព្រះភាគចេញ មិនមាន វៀរតែសាសនា របស់ព្រះអង្គចេញ មិនមាន នាម និងរូបរលត់ទៅ ឥតមានសេសសល់ ក្នុងធម៌ណា ឯព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌នោះ ក្នុងសាសនានេះ។
[២៩៤] ព្រះមានព្រះភាគត្រាស់ថា អ្នកឯងបានជាពោលវាចាជ្រាលជ្រៅ កម្រដឹងបាន កម្រយល់បានក្រៃពេក តើអ្នកឯង ពោលវាចាប្រាកដដូច្នេះ ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។
ID: 636848436136068113
ទៅកាន់ទំព័រ៖