ព្រះត្រៃបិដក ភាគ ២៩
ជដិលវគ្គ ទី២
ជដិលសូត្រ ទី១
[៣៥៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ត្រង់ក្លោងទ្វារខាងក្រៅ។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ ទ្រង់គង់នៅក្នុងទីសមគួរ។
[៣៥៩] ក៏សម័យនោះឯង ពួកជដិល៧នាក់ ពួកនិគ្រន្ថ៧នាក់ ពួកអចេល៧នាក់ ពួកឯកសាដកបុគ្គល៧នាក់ ពួកបរិព្វាជក៧នាក់ មានរោមក្លៀក មានក្រចក និងរោមឯទៀតដុះវែងៗ នាំគ្នារែកអម្រែកផ្សេងៗ ដើរជិតព្រះមានព្រះភាគ ហើយហួសទៅ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់ក្រោកអំពីអាសនៈ ធ្វើនូវឧត្តរាសង្គ ឆៀងព្រះអង្សាម្ខាង លុតព្រះជានុមណ្ឌលខាងស្តាំលើផែនដី
ID: 636848475203422638
ទៅកាន់ទំព័រ៖