ព្រះត្រៃបិដក ភាគ ២៩
[៣៦០] ព្រះអង្គត្រាស់តបថា បពិត្រមហារាជ ពាក្យថា បុគ្គលពួកនេះ ជាព្រះអរហន្តក្តី បុគ្គលពួកនេះ ដល់នូវអរហត្តមគ្គក្តី ដូច្នេះនេះ ព្រះអង្គជាគ្រហស្ថ នៅបរិភោគកាម អាស្រ័យព្រះក្រឡាបន្ទំ ចង្អៀតដោយព្រះរាជបុត្រ ប្រើប្រាស់នូវខ្លឹមចន្ទន៍ដ៏ល្អិត ទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរនូវមាស និងប្រាក់ ក៏ដឹងបានដោយក្រពេកណាស់ បពិត្រមហារាជ សីល បុគ្គលគប្បីដឹងបាន ដោយការនៅរួមគ្នា ក៏សីលនោះឯង បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីទេ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ បពិត្រមហារាជ សេចក្តីស្អាត បុគ្គលគប្បីដឹងបាន ដោយពាក្យសំដី ឯសេចក្តីស្អាតនោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ
ID: 636848475675609646
ទៅកាន់ទំព័រ៖