ព្រះត្រៃបិដក ភាគ ២៩
[៤៥៤] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
ម្តេចក៏ព្រះអង្គ ក្លៀវក្លាក្នុងបរិស័ទម្ល៉េះ បន្លឺដូចជាសីហៈ មានអ្នកចំបាប់តនឹងព្រះអង្គដែរឬ បានជាព្រះអង្គ សំគាល់ថាមានជ័យជំនះ។
[៤៥៥] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អ្នកមានព្យាយាមធំ ក្លៀវក្លាក្នុងពួកបរិស័ទ រមែងបន្លឺឡើង យ៉ាងហ្នឹងឯង ព្រះតថាគតទាំងឡាយ ជាអ្នកបរិបូណ៌ដោយកម្លាំង ទ្រង់បានឆ្លងនូវតណ្ហា ដែលជាប់ចំពាក់ក្នុងលោកហើយ។
គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។
ID: 636848515136246665
ទៅកាន់ទំព័រ៖