ព្រះត្រៃបិដក ភាគ ២៩

​មច្ឆ​រិ​សូត្រ​ ​ទី២​


 [​៨៧​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​កាល​រាត្រី​បឋមយាម​ ​កន្លង​ហើយ​ ​មាន​ពួ​ក​សតុល្ល​ប្ប​កាយិកា​ទេវតា​ជាច្រើន​ ​មាន​រស្មី​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​
 ​[​៨៨​]​ ​លុះ​ទេវតា​មួយ​អង្គ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ព្រោះ​សេចក្តី​កំណាញ់​ ​និង​សេចក្តី​ប្រមាទ​ ​បាន​ជា​នរជន​ឲ្យ​ទាន​មិនកើត​ ​យ៉ាងនេះ​ ​ទាន​ ​កាលបើ​បុគ្គល​ដឹង​ច្បាស់​ ​ជា​អ្នក​ប្រាថ្នា​នូវ​បុណ្យ​គួរតែ​ឲ្យ​។​

 [​៨៩​]​ ​លំដាប់នោះ​ឯង​ ​ទេវតា​មួយ​អង្គ​ទៀត​ ​បាន​ពោល​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636848373980058283
ទៅកាន់ទំព័រ៖