ព្រះត្រៃបិដក ភាគ ២៩
នសន្តិសូត្រ ទី៤
[១០៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងហើយ ពួកសតុល្លកប្បកាយិកាទេវតា មានប្រមាណច្រើនអង្គ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។
[១០៥] ទេវតាមួយអង្គ ឈរក្នុងទីសមគួរហើយ ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
កាមទាំងឡាយក្នុងពួកមនុស្ស រកទៀងគ្មានទេ បុរសដែលជាប់ចំពាក់ក្នុងឥដ្ឋារម្មណ៍ទាំងឡាយ ស្រវឹងក្នុងឥដ្ឋារម្មណ៍ទាំងឡាយ ចេញចាកវដ្តៈ ដែលជាលំនៅនៃមារ ទៅកាន់ព្រះនិព្វាន ជាស្ថានមិនត្រឡប់មកវិញទៀត មិនបានទេ ឥដ្ឋារម្មណ៍ទាំងនោះ រមែងមានក្នុងលោកនេះ។
ID: 636848377950485379
ទៅកាន់ទំព័រ៖