ព្រះត្រៃបិដក ភាគ ២៩
បញ្ចក្ខន្ធ កើតអំពីតណ្ហា សេចក្តីទុក្ខ ក៏កើតអំពីតណ្ហា ការកំចាត់បង់បញ្ចក្ខន្ធ ព្រោះកំចាត់បង់តណ្ហាបាន ការកំចាត់បង់វដ្តទុក្ខ ក៏ព្រោះកំចាត់បង់បញ្ចក្ខន្ធបាន។ អារម្មណ៍ ដ៏វិចិត្រទាំងឡាយក្នុងលោក ហៅថាកាមនោះ មិនបានទេ តម្រេកដែលបុគ្គលត្រិះរិះ ទើបហៅថា កាមរបស់បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងឋិតនៅក្នុងលោក តាមធម្មតា តែថាពួកអ្នកប្រាជ្ញ តែងកំចាត់បង់នូវសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ទាំងនុ៎ះ។ បុគ្គលត្រូវលះបង់សេចក្តីក្រោធ ត្រូវរំសាយសេចក្តីប្រកាន់ ត្រូវឆ្លងឲ្យផុតសញ្ញោជនៈទាំងអស់ ព្រោះថា ទុក្ខទាំងឡាយ មិនធ្លាក់លើបុគ្គល ដែលមិនជាប់ចំពាក់ក្នុងនាមរូប ជាអ្នកឥតមានកង្វល់នោះទេ។ បុគ្គល លះសេចក្តីបញ្ញត្តិបានហើយ នឹងមិនបានមកកាន់វិមាន គឺផ្ទៃនៃមាតាទេ បុគ្គលកាត់បង់តណ្ហា ក្នុងនាមរូបនេះបានហើយ
ID: 636848378178418416
ទៅកាន់ទំព័រ៖