ព្រះត្រៃបិដក ភាគ ២៩

​ឧជ្ឈាន​សញ្ញិ​សូត្រ​ ​ទី៥​


 [​១០៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​កាល​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ពួក​ទេវតា​ច្រើន​អង្គ​ ​ជា​អ្នកមាន​សេចក្តី​សំគាល់​ ​ក្នុង​ការ​ពោលទោស​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ឲ្យ​ភ្លឺស្វាង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឋិតនៅ​នាអាកាស​។​
 [​១០៩​]​ ​ទេវតា​មួយ​អង្គ​ ​ឋិតនៅ​នាអាកាស​ហើយ​ ​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បុគ្គល​ណា​ ​ប្រកាស​នូវ​ខ្លួន​ដែល​មាន​ប្រការ​ដទៃ​ ​ដោយ​ប្រការ​ដទៃ​ ​ការ​បរិភោគ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​បរិភោគ​ ​ដោយ​ការ​លួចលាក់​ ​ដូចជា​ព្រាន​សត្វស្លាប​ ​បញ្ឆោត​បាញ់សត្វ​ ​យក​សាច់​មក​បរិភោគ​ ​ព្រោះថា​ ​បុគ្គល​ធ្វើអំពើ​ណា​ ​ត្រូវ​និយាយចំ​ពោះ​អំពើនោះ​ ​មិន​ធ្វើអំពើ​ណា​ ​មិន​ត្រូវ​និយាយចំ​ពោះ​អំពើនោះ​ទេ​ ​ព្រោះ​ពួក​អ្នកប្រាជ្ញ​ ​តែង​កំណត់​ដឹង​ពួក​បុគ្គល​ ​ដែល​បានតែ​ខាង​និយាយ​ ​តែ​មិន​ធ្វើ​។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636848378827035514
ទៅកាន់ទំព័រ៖