ព្រះត្រៃបិដក ភាគ ២៩
មិនបានដឹងប្រាកដ នូវទីបំផុតរបស់បុណ្យ ដែលខ្ញុំព្រះអង្គបានធ្វើហើយ អស់កាលយូរយ៉ាងនេះ និងទីបំផុតរបស់កុសល ដែលខ្ញុំព្រះអង្គបានធ្វើហើយ អស់កាលយូរយ៉ាងនេះថា បុណ្យមានប្រមាណប៉ុណ្ណេះផង ផលនៃបុណ្យ មានប្រមាណប៉ុណ្ណេះផង អាត្មាអញ គប្បីឋិតនៅ ក្នុងឋានសួគ៌ អស់កាលមានប្រមាណប៉ុណ្ណេះផង។
[២៨៨] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែងហើយ ដោយប្រពៃដូច្នេះ
ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះវិញ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ហើយ ឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឺងរបស់សត្វ ក្នុងលោកខាងមុខ។
ឃដិការសូត្រ ទី៤
[២៨៩] ឃដិការទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ID: 636848435528853383
ទៅកាន់ទំព័រ៖