ព្រះត្រៃបិដក ភាគ ០៣
ដោយដៃខ្លួនឯងកាន់ចម្ងាយផ្លូវយ៉ាងច្រើនត្រឹមបីយោជន៍ កាលបើមិនមានអ្នកនាំយកទៅឱ្យទេ ភិក្ខុនាំយករោមចៀមទៅដោយខ្លួនឯងលើសពីកំណត់នោះទៅ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[៩៨] ត្រង់ពាក្យថា ភិក្ខុអ្នកដើរផ្លូវឆ្ងាយ គឺភិក្ខុអ្នកដើរទៅតាមផ្លូវ។ ពាក្យថា រោមចៀមទាំងឡាយកើតឡើង គឺថារោមចៀមទាំងឡាយកើតឡើងអំពីសង្ឃក្ដី អំពីគណៈក្ដី អំពីញាតិក្ដី អំពីមិត្រក្ដី អំពីបង្សុកូលក្ដី ដោយទ្រព្យរបស់ខ្លួនក្ដី។ ពាក្យថា កាលបើភិក្ខុប្រាថ្នា គឺថា កាលបើភិក្ខុចង់បាន ត្រូវទទួលយកបាន។ ពាក្យថាលុះទទួលហើយ គប្បីនាំទៅដោយដៃខ្លួន ឯងកាន់ចម្ងាយផ្លូវយ៉ាងច្រើនត្រឹមបីយោជន៍ គឺថាភិក្ខុគប្បីនាំទៅដោយដៃខ្លួនឯងត្រឹមបីយោជន៍យ៉ាងច្រើន។ ពាក្យថា បើមិនមានអ្នកនាំយកទៅឱ្យ គឺគ្មានអ្នកដទៃនីមួយ ស្រីក្ដី ប្រុសក្ដី គ្រហស្ថក្ដី បព្វជិតក្ដី នាំយកទៅឱ្យ។ ពាក្យថា កាលបើមិនមានអ្នកនាំយកទៅឱ្យទេ ភិក្ខុនាំយករោមចៀមទៅ ដោយខ្លួនឯងលើសពីកំណត់នោះទៅ គឺថា ភិក្ខុឈានជំហ៊ានទី១ ឱ្យលើសអំពីបីយោជន៍ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហ៊ានទី២ ឱ្យលើសទៅ រោមចៀមទាំងនោះជានិស្សគ្គិយ កាលភិក្ខុឋិតនៅក្នុងខាងក្នុងបីយោជន៍ តែចោលរោមចៀមឱ្យធ្លាក់ចុះខាងក្រៅបីយោជន៍ រោមចៀមទាំងនោះ ក៏ជានិស្សគ្គិយ ភិក្ខុដាក់ចុះនូវរោមចៀមក្នុងយានក្ដី ក្នុងបង្វេចក្ដី នៃអ្នកដទៃ
ID: 636783233432808105
ទៅកាន់ទំព័រ៖