ព្រះត្រៃបិដក ភាគ ០៣

 ​[​១០០​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​នាំ​យក​រោមចៀម​ទៅ​ត្រឹម​បី​យោជន៍​ ​មិន​មានដល់​ភិក្ខុ​នាំ​យក​ទៅ​ថយ​អំពី​បី​យោជន៍​ ​មិន​មានដល់​ភិក្ខុ​នាំ​យក​ទៅ​ក្ដី​ ​នាំ​ត្រឡប់​មក​ក្ដី​ ​ត្រឹម​បី​យោជន៍​ ​មិន​មានដល់​ភិក្ខុ​ប្រាថ្នា​ដើម្បីនឹង​នៅ​ ​តែ​ត្រូវ​ទៅកាន់​ទី​មាន​ចម្ងាយផ្លូវ​បី​យោជន៍​ ​ហើយ​នាំ​យក​រោមចៀម​ទៅកាន់​ទី​ ​ដទៃ​ចាកទី​នោះ​(​១​)​ ​មិន​មានដល់​ភិក្ខុ​ត្រឡប់​បាន​រោមចៀម​ដែល​ចោរលួច​យក​ទៅ​ហើយ​នាំ​យក​ទៅ​ ​មិន​មានដល់​ភិក្ខុ​ត្រឡប់​បាន​រោមចៀម​ដែល​លះបង់​ដោយ​វិនយកម្ម​ហើយ​នាំ​យក​ទៅ​ ​មិន​មានដល់​ភិក្ខុ​ឱ្យ​អ្នកដទៃ​នាំ​យក​ទៅ​ ​មិន​មានដល់​ភិក្ខុ​នាំ​យក​របស់​ដែល​ធ្វើ​ហើយ​ ​(​ធ្វើស​ម្រេច​ជា​សម្ព​ត់​កម្ពល​ ​និង​ព្រំ​ ​និង​សន្ថ័ត​ជាដើម​)​ ​មិន​មានដល់​ភិក្ខុ​ឆ្កួត​ ​មិន​មានដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៦​ ​ចប់​។​


​(​១​)​ ​ភិក្ខុ​នាំ​រោមចៀម​ទៅ​នៅក្នុង​ទី​ណាៗ​ ​មាន​ចម្ងាយ​បីៗ​យោជន៍​ ​ហើយ​មិនបាន​ប្រកបដោយ​កិច្ច​ ​មាន​ឧទ្ទេស​ ​និង​បរិ​បុច្ឆា​ជាដើម​ ​ឬ​ដោយ​សក្ការ​មាន​បច្ច័យ​ជាដើម​ក្នុង​ទីនោះ​ ​ហើយនឹង​នាំ​រោមចៀម​ចេញ​ ​អំពី​ទីនោះ​ ​ទៅកាន់​ទី​ដទៃ​ៗ​ ​កំណត់​ត្រឹម​តែ​បីៗ​យោជន៍​ក៏បាន​ ​ដរាបដល់​រយ​យោជន៍​ក៏បាន​ ​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636783234211352635
ទៅកាន់ទំព័រ៖