ព្រះត្រៃបិដក ភាគ ០៣
ដែលធ្វើសំរេចហើយ ដោយរូបិយដែលធ្វើសំរេចហើយ រូបិយនោះជា និស្សគ្គិយ។ភិក្ខុទិញដូរនូវរូបិយដែលគេមិនទាន់ធ្វើសំរេចហើយ ដោយ រូបិយដែលគេធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវ រូបិយដែលធ្វើសំរេចហើយខ្លះមិន ទាន់ធ្វើសំរេចហើយខ្លះដោយរូបិយដែល ធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែលធ្វើ សំរេចហើយ ដោយរូបិយដែលមិនទាន់ធ្វើសំរេចហើយ រូបិយនោះជា និស្សគ្គិយ។ភិក្ខុទិញដូរនូវរូបិយដែលមិនទាន់ធ្វើសំរេចហើយ ដោយរូបិយ ដែលមិនទាន់ធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវ រូបិយដែលធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេចខ្លះ ដោយរូបិយដែលមិនទាន់ធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែល គេធ្វើសំរេចហើយ ដោយរូបិយដែលគេធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេចហើយខ្លះ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែលមិនទាន់ធ្វើសំរេច ដោយរូបិយដែលធ្វើសំរេចហើយខ្លះ នឹងមិនទាន់ធ្វើសំរេចខ្លះ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែលធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេចហើយខ្លះ ដោយរូបិយដែលធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេចហើយខ្លះ រូបិយនោះជានិស្សគ្គិយ។ រូបិយដែលជានិស្សគ្គិយនោះ ភិក្ខុគប្បីលះក្នុងទីកណ្ដាលនៃសង្ឃ។ ម្នាលភិក្ខុទំាងឡាយ
ID: 636783240349023690
ទៅកាន់ទំព័រ៖