ព្រះត្រៃបិដក ភាគ ០៣
ដោយខ្លួនឯងហើយ ខ្ញុំត្រឡប់ដណ្ដើមយកមកវិញ ជានិស្សគ្គិយ ខ្ញុំសូមលះបង់ចីវរនេះដល់សង្ឃ។ ពាក្យតអំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ ក្នុងចីវរវគ្គ។
[១៥១] ភិក្ខុសំគាល់បុគ្គលដែលជាឧបសម្បន្ន
(១) ថាឧបសម្បន្នពិតមែន ហើយឱ្យចីវរទៅដោយខ្លួនឯង ក៏ត្រឡប់ក្រោធខឹងអន់ចិត្ដដណ្ដើមយកវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមយកមកវិញក្ដី ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងបុគ្គលដែលជាឧបសម្បន្ន ហើយឱ្យចីវរទៅដោយខ្លួនឯង ក៏ត្រឡប់ជាក្រោធខឹងអន់ចិត្ដ ដណ្ដើមយកមកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមមកវិញក្ដី ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់បុគ្គលដែលជាឧបសម្បន្នថា អនុបសម្បន្ន
(២) ទៅវិញហើយឱ្យចីវរទៅដោយខ្លួនឯង ក៏ត្រឡប់ក្រោធខឹងអន់ចិត្ដ ដណ្ដើមយកមកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមយកមកវិញក្ដី ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុឱ្យបរិក្ខារដទៃហើយ ត្រឡប់ក្រោធខឹងអន់ចិត្ដ ដណ្ដើមយកមកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមយកមកវិញក្ដី ត្រូវអាបត្ដិទុក្កដ។ ភិក្ខុឱ្យចីវរក្ដី បរិក្ខារដទៃក្ដី ទៅអនុបសម្បន្ន ហើយក្រោធខឹងអន់ចិត្ដ ដណ្ដើមយកមកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមយកមកវិញក្ដី ត្រូវអាបត្ដិទុក្កដ។
(១) អ្នកដែលបានឧបសម្បទាជាភិក្ខុភាវៈដោយត្រឹមត្រូវហើយ ហៅថា ឧបសម្បន្ន ។ (២) [បានដល់បុគ្គលក្រៅពីភិក្ខុ មានសាមណេរជាដើម ។
ID: 636783325249179701
ទៅកាន់ទំព័រ៖