ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៦​


 ​[​១៥៣​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​ទ្រង់​យស​ ​កាល​គង់​ក្នុង​វិហារ​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​សូម​អម្បោះ​មក​ជាច្រើន​ ​ក្នុង​សម័យ​ធ្វើ​ចីវរ​កម្ម​។​ ​លុះ​ធ្វើ​ចីវរ​សម្រេច​ហើយ​ ​មាន​អម្បោះ​សេសសល់​ជាច្រើន​។​ ​ទើប​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​ជំនុំ​គ្នា​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​បើដូច្នេះ​ ​មានតែ​ពួក​យើង​នឹង​សូម​អម្បោះ​ដទៃ​ ​មក​ថែមទៀត​ ​ហើយ​ឱ្យ​ពួក​ជាង​ដម្បាញ​ត្បាញ​ចីវរ​។​ ​លំដាប់នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទៅ​សូម​អម្បោះ​ឯទៀត​មក​ ​ហើយក៏​ឱ្យ​ជាង​ដម្បាញ​ត្បាញ​ចីវរ​។​ ​កាល​ត្បាញ​ចីវរ​រួចហើយ​ ​អម្បោះ​នៅ​សេសសល់​ ​ជាច្រើន​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក៏​ទៅ​សូម​អម្បោះ​ដទៃ​ ​ៗ​មក​ថែមទៀត​ ​ហើយ​ ​ឱ្យ​ពួក​ជាង​ដម្បាញ​ចីវរ​ជា​គំរប់​ពីរ​ដង​។​ ​កាល​គេ​ត្បាញ​រួចហើយ​ ​អម្បោះ​នៅសល់​ជាច្រើន​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទៅ​សូម​អម្បោះ​ដទៃ​ៗ​ ​មក​ ​ថែមទៀត​ ​ហើយ​ឱ្យ​ពួក​ជាង​ដម្បាញ​ត្បាញ​ចីវរ​ជា​គំរប់​បីដង​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្រ​ ​មិន​សមនឹង​ទៅ​សូម​អម្បោះ​មក​ដោយខ្លួនឯង​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636783326009243174
ទៅកាន់ទំព័រ៖