ព្រះត្រៃបិដក ភាគ ០៣

ពាក្យ​ថា​ ​កើតឡើង​ ​អធិប្បាយ​ថា​ ​គប្បី​កើតឡើង​អំពី​សង្ឃ​ក្ដី​ ​អំពី​គណៈ​ក្ដី​ ​អំពី​ញាតិ​ក្ដី​ ​អំពី​មិត្ដ​ក្ដី​ ​អំពី​បំសុកូល​ក្ដី​ ​អំពី​ទ្រព្យរបស់​ខ្លួន​ក្ដី​។​
 [​៣៥​]​ ​ពាក្យ​ថា​ ​ត្រូវការ​ ​អធិប្បាយ​ថា​ ​កាលបើ​ចង់បាន​ ​ត្រូវ​ទទួល​ចុះ​។​ ​ពាក្យ​ថា​ ​លុះ​ទទួល​រួចហើយ​ត្រូវ​រវៀសរវៃ​ធ្វើ​ឱ្យ​ឆាប់​ ​អធិប្បាយ​ថា​ ​ត្រូវ​ធ្វើ​ឱ្យ​ទាន់​ក្នុង​រវាង១០ថ្ងៃ​។​
 [​៣៦​]​ ​ពាក្យ​ថា​ ​បើ​ចីវរ​នោះ​ខ្វះ​ ​ធ្វើ​មិនគ្រាន់​ទេ​ ​អធិប្បាយ​ថា​ ​ចីវរ​ដែល​ភិក្ខុ​ធ្វើ​ទៅ​ហើយ​មិនគ្រាន់​។​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ត្រូវ​ទុក​ចីវរ​នោះ​បាន​យ៉ាង​យូរ​បំផុត​ត្រឹម​ ​១ខែ​ ​អធិប្បាយ​ថា​ ​ភិក្ខុ​ត្រូវ​ទុក​ ​(​ចីវរ​)​ ​ជា​យូរ​បំផុត​ត្រឹមតែ១ខែ​។​ ​ពាក្យ​ថា​ ​ដើម្បីនឹង​បំពេញ​នូវ​ចីវរ​ដែល​ខ្វះ​ ​អធិប្បាយ​ថា​ ​ដើម្បី​សេចក្ដី​ត្រូវការ​នឹង​បំពេញ​នូវ​ចីវរ​ដែល​ខ្វះ​។​ ​ពាក្យ​ថា​ ​បើទុកជា​មានបំណង​ ​អធិប្បាយ​ថា​ ​មាន​សេចក្ដីសង្ឃឹម​ថា​នឹង​បាន​អំពី​សង្ឃ​ក្ដី​ ​អំពី​គណៈ​ក្ដី​ ​អំពី​ញាតិ​ក្ដី​ ​អំពី​មិត្ដ​ក្ដី​ ​អំពី​បង្សុកូល​ក្ដី​ ​អំពី​ទ្រព្យរបស់​ខ្លួន​ក្ដី​។​
 [​៣៧​]​ ​ពាក្យ​ថា​ ​បើ​ទុក​ឱ្យ​លើស​ពី១ខែ​នោះ​ទៅ​ ​ទុកជា​ ​មានបំណង​ថា​នឹង​រក​ចីវរ​មក​បំពេញ​ទៀត​ក៏ដោយ​ ​អធិប្បាយ​ថា​ ​កាលបើ​មូល​ចីវរ​(​១​)​ ​កើតឡើង​ក្នុង​ថ្ងៃ​នោះ​ហើយ​ ​បច្ចា​សា​ចីវរ​(​២​)​ ​ក៏​កើតឡើង
​(​១​)​ ​ចីវរ​ដើម​ ​។​ ​(​២​)​ ​ចីវរ​ដែល​កើតឡើង​ដោយ​សេចក្តី​ចង់បាន​ជា​ខាងក្រោយ​ ​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636783183901525078
ទៅកាន់ទំព័រ៖