ព្រះត្រៃបិដក ភាគ ០៣

កាលបើ​មូល​ចីវរ​កើតឡើង​បាន​ ​២៤ថ្ងៃ​ ​បច្ចា​សា​ចីវរ​ ​ក៏​កើតឡើង​ ​(​ក្នុង​ថ្ងៃ​នោះ​ដែរ​)​ ​ភិក្ខុ​ត្រូវ​ធ្វើ​ឱ្យ​ទាន់​ក្នុង​រវាង៦ថ្ងៃ​។​ ​កាលបើ​មូល​ចីវរ​កើតឡើង​បាន​ ​២៥ថ្ងៃ​ ​បច្ចា​សា​ចីវរ​ក៏​កើតឡើង​ ​(​ក្នុង​ថ្ងៃ​នោះ​ដែរ​)​ ​ភិក្ខុ​ត្រូវ​ធ្វើ​ឱ្យ​ទាន់​ក្នុង​រវាង៥ថ្ងៃ​។​ ​កាលបើ​មូល​ចីវរ​កើតឡើង​បាន​ ​២៦ថ្ងៃ​ ​បច្ចា​សា​ចីវរ​ ​ក៏​កើតឡើង​ ​(​ក្នុង​ថ្ងៃ​នោះ​ដែរ​)​ ​ភិក្ខុ​ត្រូវ​ធ្វើ​ឱ្យ​ទាន់​ក្នុង​រវាង៤ថ្ងៃ​។​ ​កាលបើ​ ​មូល​ចីវរ​កើតឡើង​បាន​ ​២៧ថ្ងៃ​ ​បច្ចា​សា​ចីវរ​ ​ក៏​កើតឡើង​ ​(​ក្នុង​ថ្ងៃ​នោះ​ដែរ​)​ ​ភិក្ខុ​ត្រូវ​ធ្វើ​ឱ្យ​ទាន់​ក្នុង​រវាង៣ថ្ងៃ​។​ ​កាលបើ​មូល​ចីវរ​កើតឡើង​បាន​ ​២៨ថ្ងៃ​ ​បច្ចា​សា​ចីវរ​ ​ក៏​កើតឡើង​ ​(​ក្នុង​ថ្ងៃ​នោះ​ដែរ​)​ ​ភិក្ខុ​ត្រូវ​ធ្វើ​ឱ្យ​ទាន់​ក្នុង​រវាង២ថ្ងៃ​។​ ​កាលបើ​មូល​ចីវរ​កើតឡើង​បាន​ ​២៩ថ្ងៃ​ ​បច្ចា​សា​ចីវរ​ ​ក៏​កើតឡើង​ ​(​ក្នុង​ថ្ងៃ​នោះ​ដែរ​)​ ​ភិក្ខុ​ត្រូវ​ធ្វើ​ឱ្យ​ទាន់​ក្នុង​រវាង១ថ្ងៃ​។​ ​កាលបើ​មូល​ចីវរ​ ​កើតឡើង​បាន​ ​៣០ថ្ងៃ​ ​បច្ចា​សា​ចីវរ​ ​ក៏​កើតឡើង​ ​(​ក្នុង​ថ្ងៃ​នោះ​ដែរ​)​ ​ភិក្ខុ​នោះ​ត្រូវ​អធិដ្ឋាន​ ​ត្រូវ​វិកប្ប​ ​ត្រូវ​លះបង់​ក្នុង​ថ្ងៃ​នោះ​ឯង​។​ ​បើ​ភិក្ខុ​ ​មិនបាន​អធិដ្ឋាន​ក្ដី​ ​មិនបាន​វិកប្ប​ក្ដី​ ​មិនបាន​លះបង់​ក្ដី​ ​តែ​អរុណរះ​ឡើង​ក្នុង​ថ្ងៃទី៣១​ ​(​ចីវរ​នោះ​)​ ​ត្រូវ​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​លះបង់​ដល់​សង្ឃ​ ​ឬ​គណៈ​ ​ឬបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​លះ​យ៉ាងនេះ​ ​។​បេ​។​ ​ថា​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​នេះ​ជា​អកាល​ចីវរ​របស់ខ្ញុំ​ ​ទុក​កន្លង​ហួស១ខែ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636783184454126685
ទៅកាន់ទំព័រ៖