ព្រះត្រៃបិដក ភាគ ០៣
បពិត្រលោកដ៏ចម្រើន លោកដ៏មានអាយុ បង្ហាញនូវវេយ្យាវច្ចករណា វេយ្យាវច្ចករនោះខ្ញុំបានពន្យល់ហើយ សូមលោកដ៏មានអាយុ ចូលទៅរក (គេ) ចុះ វេយ្យាវច្ចករនោះនឹងឱ្យលោកស្លៀកដណ្ដប់ចីវរដោយកាលគួរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ ត្រូវចូលទៅរកវេយ្យាវច្ចករ ហើយដាស់តឿនរំលឹកពីរ បីលើកថា ម្នាលអ្នកដ៏មានអាយុ អាត្មាត្រូវការចីវរ។ មិនគប្បីនិយាយថា អ្នកចូរឱ្យចីវរដល់អាត្មា ចូរនាំចីវរមកឱ្យអាត្មា ចូរដូរចីវរឱ្យអាត្មា ចូរចាត់ចែងចីវរឱ្យអាត្មា។ ភិក្ខុគប្បីនិយាយនឹងវេយ្យាវច្ចករនោះ អស់វារៈពីរដងផង គប្បីនិយាយអស់វារៈបីដងផង។ បើភិក្ខុញ៉ាំងចីវរនោះឱ្យសម្រេចបាន ការនេះជាការល្អ បើភិក្ខុញ៉ាំងចីវរនោះឱ្យសម្រេចមិនបានទេ ភិក្ខុគប្បីទៅក្នុងទីនោះ ហើយឈរនៅស្ងៀមក្នុងទីចំពោះមុខ មិនគប្បីអង្គុយលើអាសនៈ មិនគប្បីទទួលអាមិស មិនគប្បីនិយាយធម៌។ កាលបើវេយ្យាវច្ចករនោះសួរថា លោកមកព្រោះហេតុអ្វី ភិក្ខុគប្បីនិយាយថា ម្នាលអ្នកដ៏មានអាយុ អ្នកចូរដឹងចុះ ថាបើភិក្ខុអង្គុយលើអាសនៈក្ដី ទទួលអាមិសក្ដី និយាយធម៌ក្ដី ឈ្មោះថាកាច់កិរិយាឈរ។ ភិក្ខុគប្បីឈរអស់វារៈពីរដងផង គប្បីឈរអស់វារៈបីដងផង គប្បីទារបួនដងផង ហើយឈរបួនដងផង (បើ) ទារប្រាំដងហើយ គប្បីឈរពីរដង (បើ)ទារប្រាំមួយដងហើយ
ID: 636783214066800433
ទៅកាន់ទំព័រ៖