ព្រះត្រៃបិដក ភាគ ០៣

ដោយដៃ​ខ្លួនឯង​កាន់​ចម្ងាយផ្លូវ​យ៉ាងច្រើន​ត្រឹម​បី​យោជន៍​ ​កាលបើ​មិន​មាន​អ្នកនាំ​យក​ទៅ​ឱ្យ​ទេ​ ​ភិក្ខុ​នាំ​យក​រោមចៀម​ទៅ​ដោយខ្លួនឯង​លើស​ពី​កំណត់​នោះ​ទៅ​ ​រោមចៀម​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​
 [​៩៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​អ្នកដើរ​ផ្លូវ​ឆ្ងាយ​ ​គឺ​ភិក្ខុ​អ្នកដើរ​ទៅតាម​ផ្លូវ​។​ ​ពាក្យ​ថា​ ​រោមចៀម​ទាំងឡាយ​កើតឡើង​ ​គឺថា​រោមចៀម​ទាំងឡាយ​កើតឡើង​អំពី​សង្ឃ​ក្ដី​ ​អំពី​គណៈ​ក្ដី​ ​អំពី​ញាតិ​ក្ដី​ ​អំពី​មិត្រ​ក្ដី​ ​អំពី​បង្សុកូល​ក្ដី​ ​ដោយ​ទ្រព្យរបស់​ខ្លួន​ក្ដី​។​ ​ពាក្យ​ថា​ ​កាលបើ​ភិក្ខុ​ប្រាថ្នា​ ​គឺថា​ ​កាលបើ​ភិក្ខុ​ចង់បាន​ ​ត្រូវ​ទទួលយក​បាន​។​ ​ពាក្យ​ថា​លុះ​ទទួល​ហើយ​ ​គប្បី​នាំទៅ​ដោយដៃ​ខ្លួន​ ​ឯង​កាន់​ចម្ងាយផ្លូវ​យ៉ាងច្រើន​ត្រឹម​បី​យោជន៍​ ​គឺថា​ភិក្ខុ​គប្បី​នាំទៅ​ដោយដៃ​ខ្លួនឯង​ត្រឹម​បី​យោជន៍​យ៉ាងច្រើន​។​ ​ពាក្យ​ថា​ ​បើ​មិន​មាន​អ្នកនាំ​យក​ទៅ​ឱ្យ​ ​គឺ​គ្មាន​អ្នកដទៃ​នីមួយ​ ​ស្រី​ក្ដី​ ​ប្រុស​ក្ដី​ ​គ្រហស្ថ​ក្ដី​ ​បព្វជិត​ក្ដី​ ​នាំ​យក​ទៅ​ឱ្យ​។​ ​ពាក្យ​ថា​ ​កាលបើ​មិន​មាន​អ្នកនាំ​យក​ទៅ​ឱ្យ​ទេ​ ​ភិក្ខុ​នាំ​យក​រោមចៀម​ទៅ​ ​ដោយខ្លួនឯង​លើស​ពី​កំណត់​នោះ​ទៅ​ ​គឺថា​ ​ភិក្ខុ​ឈាន​ជំ​ហ៊ាន​ទី១​ ​ឱ្យ​លើសអំពី​បី​យោជន៍​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈាន​ជំ​ហ៊ាន​ទី២​ ​ឱ្យ​លើស​ទៅ​ ​រោមចៀម​ទាំងនោះ​ជា​និ​ស្ស​គ្គិ​យ​ ​កាល​ភិក្ខុ​ឋិតនៅ​ក្នុង​ខាងក្នុង​បី​យោជន៍​ ​តែ​ចោល​រោមចៀម​ឱ្យ​ធ្លាក់ចុះ​ខាងក្រៅ​បី​យោជន៍​ ​រោមចៀម​ទាំងនោះ​ ​ក៏​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ដាក់ចុះ​នូវ​រោមចៀម​ក្នុង​យាន​ក្ដី​ ​ក្នុង​បង្វេច​ក្ដី​ ​នៃ​អ្នកដទៃ​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636783233432808105
ទៅកាន់ទំព័រ៖