ព្រះត្រៃបិដក ភាគ ០៣
[១០០] អាបត្ដិមិនមានដល់ភិក្ខុនាំយករោមចៀមទៅត្រឹមបីយោជន៍ មិនមានដល់ភិក្ខុនាំយកទៅថយអំពីបីយោជន៍ មិនមានដល់ភិក្ខុនាំយកទៅក្ដី នាំត្រឡប់មកក្ដី ត្រឹមបីយោជន៍ មិនមានដល់ភិក្ខុប្រាថ្នាដើម្បីនឹងនៅ តែត្រូវទៅកាន់ទីមានចម្ងាយផ្លូវបីយោជន៍ ហើយនាំយករោមចៀមទៅកាន់ទី ដទៃចាកទីនោះ(១) មិនមានដល់ភិក្ខុត្រឡប់បានរោមចៀមដែលចោរលួចយកទៅហើយនាំយកទៅ មិនមានដល់ភិក្ខុត្រឡប់បានរោមចៀមដែលលះបង់ដោយវិនយកម្មហើយនាំយកទៅ មិនមានដល់ភិក្ខុឱ្យអ្នកដទៃនាំយកទៅ មិនមានដល់ភិក្ខុនាំយករបស់ដែលធ្វើហើយ (ធ្វើសម្រេចជាសម្ពត់កម្ពល និងព្រំ និងសន្ថ័តជាដើម) មិនមានដល់ភិក្ខុឆ្កួត មិនមានដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី៦ ចប់។
(១) ភិក្ខុនាំរោមចៀមទៅនៅក្នុងទីណាៗ មានចម្ងាយបីៗយោជន៍ ហើយមិនបានប្រកបដោយកិច្ច មានឧទ្ទេស និងបរិបុច្ឆាជាដើម ឬដោយសក្ការមានបច្ច័យជាដើមក្នុងទីនោះ ហើយនឹងនាំរោមចៀមចេញ អំពីទីនោះ ទៅកាន់ទីដទៃៗ កំណត់ត្រឹមតែបីៗយោជន៍ក៏បាន ដរាបដល់រយយោជន៍ក៏បាន ។
ID: 636783234211352635
ទៅកាន់ទំព័រ៖