ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៩​


 ​[​១០៩​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​ទ្រង់​យស​ ​ទ្រង់​គង់​ក្នុង​អារាម​ជេតពន​ ​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យ​ប្រព្រឹត្ដ​ទិញដូរ​ដោយ​រូបិយ​មាន​ប្រការ​ផ្សេង​ៗ​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដ​ ​មិនសមបើ​នឹង​ប្រព្រឹត្ដ​ទិញដូរ​ដោយ​រូបិយ​មាន​ប្រការ​ផ្សេង​ៗ​ ​ដូចជា​ពួក​គ្រហស្ថ​អ្នក​បរិភោគ​នូវ​កាម​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​រមែង​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យមិន​សមនឹង​ប្រព្រឹត្ដ​ទិញដូរ​ដោយ​រូបិយ​មាន​ប្រការ​ផ្សេង​ៗ​ទេ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​នាំគ្នា​ ​ក្រាបទូល​ ​ដំណើរ​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​មាន​បន្ទូល​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​អ្នក​ប្រព្រឹត្ដ​ទិញដូរ​ដោយ​រូបិយ​មាន​ប្រការ​ផ្សេង​ៗ​ ​ពិតមែន​ឬទេ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​សម្ដេចព្រះ​សម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នក​មិនសមបើ​នឹង​ប្រព្រឹត្ដ​ទិញដូរ
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636783239713037314
ទៅកាន់ទំព័រ៖