ព្រះត្រៃបិដក ភាគ ០៣

ដោយខ្លួនឯង​ហើយ​ ​ខ្ញុំ​ត្រឡប់​ដណ្ដើមយក​មកវិញ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​ចីវរ​នេះ​ដល់​សង្ឃ​។​ ​ពាក្យ​ត​អំពី​នេះ​ទៅ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​ក្នុង​ចីវរ​វគ្គ​។​
 [​១៥១​]​ ​ភិក្ខុ​សំគាល់​បុគ្គល​ដែល​ជា​ឧបសម្បន្ន​(​១​)​ ​ថា​ឧបសម្បន្ន​ពិតមែន​ ​ហើយ​ឱ្យ​ចីវរ​ទៅ​ដោយខ្លួនឯង​ ​ក៏​ត្រឡប់​ក្រោធ​ខឹង​អន់​ចិត្ដ​ដណ្ដើមយក​វិញ​ក្ដី​ ​ប្រើ​ឱ្យ​អ្នកដទៃ​ដណ្ដើមយក​មកវិញ​ក្ដី​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​បុគ្គល​ដែល​ជា​ឧបសម្បន្ន​ ​ហើយ​ឱ្យ​ចីវរ​ទៅ​ដោយខ្លួនឯង​ ​ក៏​ត្រឡប់ជា​ក្រោធ​ខឹង​អន់​ចិត្ដ​ ​ដណ្ដើមយក​មក​ខ្លួនឯង​វិញ​ក្ដី​ ​ប្រើ​ឱ្យ​អ្នកដទៃ​ដណ្ដើម​មកវិញ​ក្ដី​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​សំគាល់​បុគ្គល​ដែល​ជា​ឧបសម្បន្ន​ថា​ ​អនុបសម្បន្ន​(​២​)​ ​ទៅវិញ​ហើយ​ឱ្យ​ចីវរ​ទៅ​ដោយខ្លួនឯង​ ​ក៏​ត្រឡប់​ក្រោធ​ខឹង​អន់​ចិត្ដ​ ​ដណ្ដើមយក​មក​ខ្លួនឯង​វិញ​ក្ដី​ ​ប្រើ​ឱ្យ​អ្នកដទៃ​ដណ្ដើមយក​មកវិញ​ក្ដី​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ឱ្យ​បរិក្ខារ​ដទៃ​ហើយ​ ​ត្រឡប់​ក្រោធ​ខឹង​អន់​ចិត្ដ​ ​ដណ្ដើមយក​មក​ខ្លួនឯង​វិញ​ក្ដី​ ​ប្រើ​ឱ្យ​អ្នកដទៃ​ដណ្ដើមយក​មកវិញ​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ឱ្យ​ចីវរ​ក្ដី​ ​បរិក្ខារ​ដទៃ​ក្ដី​ ​ទៅ​អនុបសម្បន្ន​ ​ហើយ​ក្រោធ​ខឹង​អន់​ចិត្ដ​ ​ដណ្ដើមយក​មក​ខ្លួនឯង​វិញ​ក្ដី​ ​ប្រើ​ឱ្យ​អ្នកដទៃ​ដណ្ដើមយក​មកវិញ​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
​(១​)​ ​អ្នក​ដែល​បាន​ឧបសម្បទា​ជា​ភិក្ខុភាវៈ​ដោយ​ត្រឹមត្រូវ​ហើយ​ ​ហៅថា​ ​ឧបសម្បន្ន​ ​។​ ​(​២​)​ ​[​បាន​ដល់​បុគ្គល​ក្រៅពី​ភិក្ខុ​ ​មាន​សាមណេរ​ជាដើម​ ​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ទៅកាន់ទំព័រ៖