ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ១០
[១៦៩] សម័យនោះ ព្រះពុទ្ធដ៏មានយសជាម្ចាស់ កាលគង់នៅ ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានប្រជុំជនមួយពួកក្នុងក្រុងសាវត្ថីតាក់តែងភត្ដ ព្រមទាំងចីវរប្រគេនដល់សង្ឃដោយសេចក្ដីព្រមព្រៀងគ្នាថា ពួកយើងនឹងនិមន្ដឱ្យសង្ឃឆាន់ ហើយប្រគេនចីវរឱ្យគ្រង។ លំដាប់នោះ ពួកភិក្ខុឆព្វគ្គិយចូលទៅ រកប្រជុំជនពួកនោះ លុះចូលទៅដល់បាននិយាយពាក្យនេះនឹងប្រជុំជនពួកនោះថា នែអ្នកមានអាយុទាំងឡាយ ពួកអ្នកឯងចូរប្រគេនចីវរទាំងនេះមកពួកអាត្មាចុះ។ ជនពួកនោះនិយាយថា លោកម្ចាស់ ពួកខ្ញុំករុណាមិនបានប្រគេនទេ ឯចង្ហាន់ព្រមទាំងចីវរ ពួកខ្ញុំករុណាធ្លាប់ចាត់ចែងទុកប្រគេនដល់សង្ឃតែរាល់ឆ្នាំ។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា នែអាវុសោ ពួកទាយករបស់សង្ឃក៏មានច្រើន ចង្ហាន់របស់សង្ឃក៏មានច្រើន ពួកយើងអាស្រ័យពឹងពាក់នឹងអ្នកទាំងឡាយ ទើបនៅក្នុងទីនេះបាន បើអ្នកទាំងឡាយមិនឱ្យមកពួកអាត្មា អ្នកណាហ្ន៎គេនឹងឱ្យដល់ពួកអាត្មា ម្នាលអ្នកដ៏មាន អាយុទាំងឡាយ ពួកអ្នកចូរឱ្យចីវរទាំងនេះមកពួកអាត្មាចុះ។ លំដាប់នោះ ប្រជុំជនពួកនោះ កាលបើពួកឆព្វគ្គិយភិក្ខុនិយាយឆ្កឹះឆ្កៀលណាស់ទៅ
ID: 636783335986823859
ទៅកាន់ទំព័រ៖