ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី១០​


 [​៣៤៩​]​ ​សម័យ​នោះ​ ​ព្រះ​ភ​គ​វន្ដ​សម្ពុទ្ធ​ ​កាល​គង់នៅ​អ​គ្គា​ឡ​វ​ចេតិយ​ ​ក្បែរ​ក្រុង​អា​ឡ​វី​។​ ​គ្រានោះ​ឯង​ ​ពួក​អា​ឡ​វិ​ក​ភិក្ខុ​ ​កាល​ធ្វើ​នវកម្ម​ ​ក៏​ជីក​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​អ្នកដទៃ​ឱ្យ​ជីក​ខ្លះ​ ​នូវ​ផែនដី​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្រ​មិនសមបើ​នឹង​ហ៊ាន​ជីក​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​អ្នកដទៃ​ឱ្យ​ជីក​ខ្លះ​ ​នូវ​ផែនដី​សោះ​ ​ពួក​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្រ​ ​ហ៊ាន​បៀតបៀន​វត្ថុ​រស់​ដែល​មាន​ឥន្ទ្រិយ​មួយ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ពួក​ភិក្ខុ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​អា​ឡ​វិ​ក​ភិក្ខុ​ ​មិន​គួរបើ​នឹង​ហ៊ាន​ជីក​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​អ្នកដទៃ​ឱ្យ​ជីក​ខ្លះ​ ​នូវ​ផែនដី​សោះ​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្ដី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​ជីក​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​អ្នកដទៃ​ឱ្យ​ជីក​ខ្លះ​ ​នូវ​ផែនដី​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​តប​វិញ​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636783454559715841
ទៅកាន់ទំព័រ៖