ព្រះត្រៃបិដក ភាគ ៣០

 ​លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ដឹង​ថា​ ​ចា​លា​ភិក្ខុនី​ ​ស្គាល់​អញ​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​បាត់​អំពី​ទីនោះ​ទៅ​។​

​ឧប​ចា​លា​សូត្រ​ ​ទី៧​


 [​២០​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ឧប​ចា​លា​ភិក្ខុនី​ ​ស្លៀកដណ្តប់​ ​ក្នុង​បុព្វណ្ហសម័យ​។​បេ​។​ ​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ​មួយ​។​
 [​២១​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​។​បេ​។​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ឧប​ចា​លា​ភិក្ខុនី​ថា​ ​ម្នាល​ភិក្ខុនី​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​នាង​ចង់​កើត​។​ ​ម្នាល​អាវុសោ​ ​យើង​ឥត​ចង់​កើត​ ​ក្នុង​ទីណា​មួយ​ទេ​។​
​[​២២​]​ ​ពួក​ទេវតា​ណា​ ​ដែល​ឋិតនៅ​ក្នុង​ជាន់​តាវត្តិង្ស​ក្តី​ ​ជាន់​យាមៈ​ក្តី​ ​ជាន់​តុសិត​ក្តី​ ​ពួក​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ជាន់​និម្មានរតី​ក្តី​ ​ពួក​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ជាន់​វសវត្តី​ក្តី​ ​នាង​ចូ​រតំ​កល់​ចិត្ត​ ​ក្នុង​ពួក​ទេវតា​នោះ​ ​នឹង​បាន​ទទួល​នូវ​តម្រេក​មិនខាន​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636848713827321144
ទៅកាន់ទំព័រ៖