ព្រះត្រៃបិដក ភាគ ៣០
សីសុបចាលាសូត្រ ទី៨
[២៤] ទៀបក្រុងសាវត្ថី... គ្រានោះ សីសុបចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។
[២៥] គ្រានោះ មារមានចិត្តបាប ក៏ចូលទៅរកសីសុបចាលាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងសីសុបចាលាភិក្ខុនីថា ម្នាលភិក្ខុនី នាងគាប់ចិត្តនឹងលទ្ធិរបស់បុគ្គលណា។ ម្នាលអាវុសោ យើងមិនគាច់ចិត្តនឹងលទ្ធិ របស់បុគ្គលណាមួយទេ។
[២៦] នាងឧទ្ទិសចំពោះបុគ្គលណា បានជាកោរក្បាល ប្រាកដដូចជាសមណី (សមណៈស្រី) បើនាងមិនគាប់ចិត្តនឹងលទ្ធិ (បុគ្គលណា)ទេ ហេតុអ្វីបានជានាងប្រព្រឹត្តដូចជាស្រីវង្វេង។
ID: 636848714798606699
ទៅកាន់ទំព័រ៖