ព្រះត្រៃបិដក ភាគ ៣០

 ​[​២១៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ភាសិត​នេះ​ហើយ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ទ្រង់​ត្រាស់​ភាសិត​នេះ​ហើយ​ ​ក៏​ទ្រង់​ត្រាស់​គាថា​នេះ​តទៅទៀត​ថា​
​ពួកសប្បុរស​ ​ពោល​សុភាសិត​ ​ជា​ពាក្យ​ខ្ពង់ខ្ពស់​ ​(​ទី១​)​ ​ពោល​ពាក្យជា​ធម៌​ ​មិន​ពោល​ពាក្យ​មិនជា​ធម៌​ ​នោះ​ជាទី២​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​មិន​ពោល​ពាក្យ​មិនជា​ទីស្រឡាញ់​ ​នោះ​ជាទី៣​ ​ពោល​ពាក្យពិត​ ​មិន​ពោល​ពាក្យ​កុហក​ ​នោះ​ជាទី៤​។​ ​

 លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ហើយ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះទៅ​រក​ព្រះមានព្រះភាគ​ ​ហើយ​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែងធម៌​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែងធម៌​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វង្គី​សៈ​ ​អ្នក​ចូរ​សំដែងធម៌​ចុះ​។​
 [​២១៩​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​បាន​ពោល​សរសើរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ថា​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636849014456616157
ទៅកាន់ទំព័រ៖