ព្រះត្រៃបិដក ភាគ ៣០

​តតិយ​ទេវ​សូត្រ​ ​ទី៣​


 ​[​៣៩១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​ក្នុង​មហាវ័ន​ ​ទៀប​ក្រុង​វេសាលី​។​ ​លំដាប់នោះ​ឯង​ ​ស្តេច​លិ​ច្ឆ​វី​ ​ព្រះនាម​ ​មហ​លី​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ស្តេច​លិ​ច្ឆ​វី​ព្រះនាម​ ​មហ​លី​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទ្រង់​បានឃើញ​សក្ក​ទេ​វាន​មិន្ទ​ដែរ​ឬ​។​ ​បពិត្រ​មហ​លី​ ​តថាគត​ ​បានឃើញ​សក្ក​ទេ​វាន​មិន្ទ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្រែង​សក្ក​ទេ​វាន​មិន្ទ​ ​គ្រាន់តែ​ជា​រូប​ប្រៀប​ ​របស់​សក្កៈ​ទេ​ដឹង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​សក្ក​ទេ​វាន​មិន្ទ​ ​គេ​មិន​ងាយ​នឹង​ឃើញ​ទេ​។​
 [​៣៩២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បពិត្រ​មហ​លី​ ​តថាគត​ ​ស្គាល់​ច្បាស់​នូវ​សក្កទេវរាជ​ ​ផង​ ​នូវ​ធម៌​ធ្វើ​សត្វ​ឲ្យបាន​ជា​សក្កៈ​ផង​ ​មួយទៀត​ ​សក្កទេវរាជ​ ​បាន​ដល់​នូវ​ភាវៈ​នៃ​ខ្លួន​ជា​សក្កៈ​ ​ព្រោះតែ​សមាទាន​ធម៌​ណា​ ​តថាគត​ ​ក៏​ដឹង​ច្បាស់​ធម៌​នោះ​ផង​។​ ​បពិត្រ​មហ​លី​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​កើតជា​មនុស្ស​ ​ក្នុង​ជាតិមុន​ ​ជា​មាណព​ឈ្មោះ​ ​មឃៈ​ ​ហេតុ​នោះ​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636849063669410967
ទៅកាន់ទំព័រ៖