ព្រះត្រៃបិដក ភាគ ៣០

​បាន​ដល់​នូវ​ភាវៈ​នៃ​ខ្លួន​ជា​សក្កៈ​។​ ​វត្តបទ​ ​ទាំង៧ប្រការ​នោះ​ ​តើ​ដូចម្តេច​។​ ​(​សក្កទេវរាជ​ ​បាន​សមាទាន​)​ ​ថា​ ​អាត្មាអញ​ ​ត្រូវ​ចិញ្ចឹម​មាតាបិតា​ ​អស់មួយជីវិត១​ ​ត្រូវ​កោតក្រែង​បុគ្គល​ជា​ច្បង​ក្នុង​ត្រកូល​ ​អស់មួយជីវិត១​ ​ត្រូវ​មាន​វាចា​ល្អិត​ទន់​ ​អស់មួយជីវិត១​ ​មិន​ត្រូវ​មាន​វាចា​ញុះញង់​ ​អស់មួយជីវិត១​ ​ត្រូវ​មានចិត្ត​ប្រាសចាក​សេចក្តី​កំណាញ់​ជា​មន្ទិល​ ​ជា​អ្នកមាន​ការ​បរិច្ចាគ​រួសរាន់​ ​មានដៃ​លាង​ហើយ​ ​ដើម្បីនឹង​ឲ្យ​នូវ​ទាន​ ​ត្រេកអរ​ក្នុង​ការ​លះបង់​ ​ជា​អ្នក​គួរ​គេ​សូមទាន​បាន​ ​ត្រេកអរ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រំលែក​ទាន​ ​ហើយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​អស់មួយជីវិត១​ ​ត្រូវ​មាន​វាចា​ទៀងទាត់​ ​អស់មួយជីវិត១​ ​មិន​ត្រូវ​មាន​សេចក្តី​ក្រោធ​ ​បើទុកជា​សេចក្តី​ក្រោធ​កើតឡើង​ ​ដល់​អាត្មាអញ​ ​អាត្មាអញ​ ​ត្រូវ​បន្ទោបង់​ ​នូវ​សេចក្តី​ក្រោធ​នោះ​មួយរំពេច​ ​អស់មួយជីវិត១​។​ ​បពិត្រ​មហ​លី​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​កើតជា​មនុស្ស​ ​ក្នុង​ជាតិមុន​ ​បាន​សមាទានវត្ត​បទ​ ​ទាំង៧ប្រការ​នេះ​បរិបូណ៌​ ​ព្រោះហេតុតែ​សមាទានវត្ត​បទ​ ​ទាំង៧ប្រការ​នេះ​ ​ទើប​សក្កទេវរាជ​ ​បាន​ដល់​នូវ​ភាព​នៃ​ខ្លួន​ជា​សក្កៈ​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636849064236953429
ទៅកាន់ទំព័រ៖