ព្រះត្រៃបិដក ភាគ ៣០
[៤០២] លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា
ទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹងធ្វើបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន តើឲ្យដល់បុគ្គលណា ទើបជាទានមានផលច្រើន។
[៤០៣] ព្រះមានព្រះភាគត្រាស់ថា បុគ្គល៤ពួក ប្រតិបត្តិ (ដើម្បីផល) បុគ្គល៤ពួក ឋិតនៅក្នុងផល បុគ្គលនុ៎ះ គឺសង្ឃជាអ្នកត្រឹមត្រង់ ប្រកបដោយបញ្ញា និងសីល ឯទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹងធ្វើបុណ្យ ដែលឲ្យផល ក្នុងបច្ចុប្បន្ន បានឲ្យដល់សង្ឃនោះ ទើបជាទានមានផលច្រើន។
ID: 636849065950931463
ទៅកាន់ទំព័រ៖