ព្រះត្រៃបិដក ភាគ ៣០

 ​[​៤០៦​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​នែ​ទេ​វាន​មិន្ទ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​គេ​មិន​គួរ​ថ្វាយបង្គំ​ ​យ៉ាងនេះ​ទេ​។​ ​នែ​ទេ​វាន​មិន្ទ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​គេ​គួរ​ថ្វាយបង្គំ​ ​យ៉ាងនេះ​ថា​
​បពិត្រ​ព្រះអង្គ​ជា​វីរបុរស​ ​ជា​អ្នកឈ្នះ​សង្គ្រាម​ ​សូម​ព្រះអង្គ​ក្រោក​ឡើង​ ​បពិត្រ​ព្រះអង្គ​អ្នកដឹកនាំ​ពួក​សត្វ​ ​ទ្រង់​គ្មាន​បំណុល​ ​គឺ​កិលេស​ ​សូម​ព្រះអង្គ​ស្តេច​ទៅ​ក្នុង​លោក​ ​សូម​ព្រះមានព្រះភាគ​ ​សំដែងធម៌​ ​ពួក​បុគ្គល​អ្នក​ត្រាស់​ដឹង​ ​គង់​នឹង​មាន​។​

​បឋម​សក្ក​នមស្សន​សូត្រ​ ​ទី៨​


 [​៤០៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​បាន​ហៅ​មាត​លិ​សង្គាហកៈ​មក​ប្រាប់​ថា​ ​ម្នាល​មាត​លិ​សំឡាញ់​ ​អ្នក​ចូរ​ទឹម​រថ​អាជានេយ្យ​ ​ដែល​ទឹមសេះ​មួយ​ពាន់​ ​យើង​នឹង​ទៅកាន់​ឧយ្យាន​ភូមិ​ ​ដើម្បី​មើល​នូវ​ភូមិ​ដ៏​សប្បាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាត​លិ​សង្គាហក​ទេវបុត្ត​ ​ទទួល​ស្តាប់​ពាក្យ​សក្ក​ទេ​វាន​មិន្ទ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ហើយ​ទឹម​រថ​អាជានេយ្យ​ ​ដែល​ទឹមសេះ​មួយ​ពាន់​ ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636849066745286897
ទៅកាន់ទំព័រ៖