ព្រះត្រៃបិដក ភាគ ៣០
ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។
[៥៧] គ្រានោះ ព្រះអនុរុទ្ធមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ ទើបព្រះអនុរុទ្ធមានអាយុ បានឃើញ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ អាស្រ័យនូវទិសខាងជើង ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ។
[៥៨] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានពោលគាថានឹងព្រហ្មថា
ម្នាលអាវុសោ ទិដ្ឋិណារបស់អ្នក មានហើយក្នុងកាលមុន ទិដ្ឋិរបស់អ្នកនោះ មានក្នុងថ្ងៃនេះទៀត អ្នកឃើញនូវរស្មីរបស់ព្រះពុទ្ធ ដែលប្រព្រឹត្តកន្លង នូវរស្មីឯទៀត ក្នុងព្រហ្មលោកដែរឬ។
ID: 636848964887680976
ទៅកាន់ទំព័រ៖