ព្រះត្រៃបិដក ភាគ ៣០

​ម្នាល​ព្រាហ្មណ៍​ ​ប្រសិនបើ​ពួក​ភ្ញៀវ​ទាំងនោះ​ ​មិន​ទទួលយក​ទេ​ ​តើ​វត្ថុ​នោះ​ ​បាន​ទៅ​អ្នកណា​វិញ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រសិនបើ​ពួក​ភ្ញៀវ​ទាំងនោះ​ ​មិន​ទទួលយក​ទេ​ ​វត្ថុ​នោះ​ ​ត្រូវ​បាន​មក​ខ្ញុំ​វិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​ជេរ​នុ៎ះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​អ្នកឯង​ជេរ​តថាគត​ ​ដែល​ជា​អ្នក​មិន​ជេរ​ ​ខឹង​នឹង​តថាគត​ ​ដែល​ជា​អ្នក​មិន​ខឹង​ ​ប្រកួត​ប្រកាន់​នឹង​តថាគត​ ​ដែល​ជា​អ្នក​មិន​ប្រកួត​ប្រកាន់​ ​តថាគត​ ​មិន​ទទួលការ​ប្រទូស្ត​ ​របស់​អ្នកនោះ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​ជេរ​នុ៎ះ​ ​ត្រូវ​បាន​ទៅ​អ្នក​វិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​ជេរ​នុ៎ះ​ ​ត្រូវ​បាន​ទៅ​អ្នក​វិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នកណា​ជេរ​តប​បុគ្គល​ដែល​ជេរ​ ​ខឹង​តប​បុគ្គល​ដែល​ខឹង​ ​ប្រកួត​ប្រកាន់​តប​បុគ្គល​ ​ដែល​ប្រកួត​ប្រកាន់​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​នេះ​ ​តថាគត​ ​ឲ្យ​ឈ្មោះថា​ ​ស៊ី​ជាមួយគ្នា​ ​ធ្វើ​តប​បុគ្គល​ដែល​ធ្វើ​ហើយ​ ​តថាគត​នោះ​ ​មិន​បរិភោគ​ជាមួយនឹង​អ្នក​ទេ​ ​មិន​ធ្វើ​តប​អ្នក​វិញ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​ជេរ​នុ៎ះ​ ​ត្រូវ​បាន​ទៅ​អ្នក​វិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​ជេរ​នុ៎ះ​ ​ត្រូវ​បាន​ទៅ​អ្នក​វិញ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​បរិស័ទ​ ​ព្រមទាំង​ស្តេច​ ​ស្គាល់​ព្រះ​គោតម​ដ៏​ចំរើន​ ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ជា​ព្រះអរហន្ត​មែន​ ​តែ​ព្រះ​គោតម​ដ៏​ចំរើន​ ​នៅតែ​ខឹង​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636848986584251948
ទៅកាន់ទំព័រ៖