ព្រះត្រៃបិដក ភាគ ៣០

​សារីបុត្ត​សូត្រ​ ​ទី៦​


 [​២២០​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​នៅក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​សម័យ​នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ជា​វាចា​បរិបូណ៌​ដោយ​អក្ខរៈ​ ​និង​បទ​ច្បាស់លាស់​ ​ជា​វាចា​ឥត​ទោស​ ​អាច​ញុំាង​បុគ្គល​ ​ឲ្យដឹង​ច្បាស់​នូវ​សេចក្តី​បាន​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​នូវ​ចិត្ត​ទាំងអស់​ ​ផ្ទៀងត្រចៀក​ស្តាប់ធម៌​។​
 [​២២១​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ព្រះ​សារីបុត្ត​មាន​អាយុ​នេះឯង​ ​បាន​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​ឃើញច្បាស់​ ​ដោយ​ធម្មី​កថា​។​បេ​។​ ​ជា​វា​ចា​អាច​ញុំាង​បុគ្គល​ ​ឲ្យដឹង​ច្បាស់​នូវ​សេចក្តី​បាន​ ​ចំណែក​ភិក្ខុ​ទាំងនោះ​ ​ក៏​ធ្វើឲ្យ​ជា​ប្រយោជន៍​។​បេ​។​ ​ស្តាប់ធម៌​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ពោល​សរសើរ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះមុខ​។​ ​ទើប​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636849015024048612
ទៅកាន់ទំព័រ៖