ព្រះត្រៃបិដក ភាគ ៣១

 [​១៤៩​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​ ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​គ្គ​លញុំាង​ចេតនា​ណា​ ​ឲ្យ​ត្រិះរិះ​គិត​ក្តី​ ​ញុំាង​កប្បៈ​ណា​ ​ឲ្យ​សម្រេច​ក្តី​ ​ញុំាង​អនុស័យ​ណា​ ​ឲ្យ​ដេក​នៅ​រឿយ​ៗ​ក្តី​ ​ធម្មជាត​ ​មាន​ចេតនា​ជាដើម​នេះ​ ​ជា​អារម្មណ៍​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​នៃ​វិញ្ញាណ​ ​កាលបើ​អារម្មណ៍​មាន​ ​ការតាំងនៅ​នៃ​វិញ្ញាណ​ ​ក៏មានដែរ​ ​កាលបើ​វិញ្ញាណ​នោះ​ ​តាំងនៅ​ហើយ​ ​លូតលាស់​ឡើង​ហើយ​ ​នតិ​(​១​)​ ​គឺ​តណ្ហា​ ​ក៏​មាន​ ​កា​លបើន​តិ​ ​គឺ​តណ្ហា​ ​មាន​ ​អា​គតិ​គតិ​(​២​)​ ​ក៏មានដែរ​ ​កាលបើ​អា​គតិ​គតិ​មាន​ ​ចុតិ​ ​និង​បដិសន្ធិ​ ​ក៏មានដែរ​ ​កាលបើ​ចុតិ​ ​និង​បដិសន្ធិ​ ​មាន​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ ​ក៏​កើត​ព្រម​តទៅ​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ ​មិន​ញុំាង​ចេតនា​ ​ឲ្យ​ត្រិះរិះ​គិត​ផង​
​(​១​)​ ​ប្រែថា​ ​ធម្មជាត​ឱន​ទៅ​ក្នុង​អារម្មណ៍​ ​មាន​រូប​ជាដើម​។​ ​(​២​)​ ​ប្រែថា​ ​គតិ​កើតមាន​ក្នុង​អា​គតិ​។​ ​អា​គតិ​ ​សំដៅយក​កម្ម​ ​ឬកម្ម​និមិត្ត​ ​ឬក៏​គតិ​និមិត្ត​ ​ដែល​ប្រាកដ​ឡើង​ ​គតិ​ ​គឺ​ដំណើរ​នៃ​វិញ្ញាណ​ ​ដោយអំណាច​នៃ​បដិសន្ធិ​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636848602135862758
ទៅកាន់ទំព័រ៖