ព្រះត្រៃបិដក ភាគ ៣១
។បេ។ ក៏យ៉ាងនោះដែរ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២១១] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះ បុរសម្នាក់ កាន់យកចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស លុះកាត់ឫសហើយ ក៏គាស់រំលើង លុះគាស់រំលើងហើយ ក៏រើឫស។បេ។ ឬក៏បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀត ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ចប់សូត្រទី៦។
ID: 636848614275017078
ទៅកាន់ទំព័រ៖