ព្រះត្រៃបិដក ភាគ ៣១

 ​[​២១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​២១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ដើមឈើ​ខ្ចី​ ​កាលនោះ​ ​បុរស​កាន់​យក​ចប​ ​និង​កញ្ជើ​ដើរមក​ ​កាត់ឈើ​ខ្ចី​ត្រង់​ឫស​។​បេ​។​ ​បណ្តែត​ទៅ​ក្នុង​ស្ទឹង​ ​ដែល​មាន​ខ្សែទឹក​ហូរ​ខ្មាញ់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នេះ​ ​ឈើ​ខ្ចី​នោះ​ ​ឈ្មោះថា​ ​គេ​បាន​ផ្តាច់ផ្តិល​ឫសគល់​ចោល​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​ទីកន្លែង​ដុះ​ទៀតហើយ​ ​ជា​ឈើ​ដល់​នូវ​ភាព​មិន​មានត​ទៅ​ ​មិន​មានការ​កើតឡើង​តទៅទៀត​ជា​ធម្មតា​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​។​បេ​។​ ​ក៏​យ៉ាងនោះ​ឯង​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៧​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636848614813357870
ទៅកាន់ទំព័រ៖