ព្រះត្រៃបិដក ភាគ ៣១

 ​[​២២៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគម​ ​ឈ្មោះ​កម្មា​សទ​ម្មៈ​ ​របស់​អ្នក​ដែន​កុរុ​ ​ក្នុង​ដែន​កុរុ​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បដិច្ចសមុប្បាទ​ធម៌​នេះ​ ​មាន​ជម្រៅ​ពេក​ផង​ ​មាន​ឱភាស​ដ៏​ជ្រៅ​ផង​ ​ក៏ប៉ុន្តែ​ហាក់ដូចជា​រា​ក់ៗ​ ​ប្រាកដ​ដល់​ខ្ញុំ​ព្រះអង្គ​។​
 ​[​២២៥​]​ ​ម្នាល​អានន្ទ​ ​មិនមែន​យ៉ាងនេះ​ទេ​ ​ម្នាល​អានន្ទ​ ​មិនមែន​យ៉ាងនេះ​ទេ​ ​ម្នាល​អានន្ទ​ ​បដិច្ចសមុប្បាទ​ធម៌​នេះ​ ​មាន​ជម្រៅ​ផង​ ​មាន​ឱភាស​ដ៏​ជ្រៅ​ផង​ ​ម្នាល​អានន្ទ​ ​ពពួកសត្វ​នេះ​ ​ជាប់​ចំពាក់​វឹកវរ​ ​ចាក់ស្រែះ​ស្មុកស្មាញ​ ​ដូចជា​ស្មៅ​យាប្លង​ ​និង​ស្មៅ​ដំណេក​ទន្សាយ​ ​រមែង​មិន​កន្លង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​និង​សង្សារ​ ​ព្រោះតែ​ការ​មិន​ស្គាល់​ ​ការ​មិន​ត្រាស់​ដឹង​ ​ការ​មិន​ចាក់ធ្លុះ​ ​នូវ​បដិច្ចសមុប្បាទ​ធម៌​នុ៎ះ​។​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636848615855237462
ទៅកាន់ទំព័រ៖