ព្រះត្រៃបិដក ភាគ ៣១

 ​[​៣២៥​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​មហាសមុទ្រ​ ​គប្បី​អស់​ទៅ​ ​រីងស្ងួត​ទៅ​ ​លើកលែងតែ​តំណក់​ទឹក​ពីរបី​តំណក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ថាដូចម្តេច​ ​ទឹកដែល​អស់​ទៅ​ ​រីងស្ងួត​ទៅ​ ​អំពី​មហាសមុទ្រ​ ​និង​ដំណក់ទឹក​ពីរបី​តំណក់​ ​ដែល​សល់​នៅ​ ​តើ​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​ដែល​អស់​ទៅ​ ​រីងស្ងួត​ទៅ​ ​ច្រើនជាង​ ​ឯ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​សល់​នៅ​ ​មាន​ប្រមាណ​តិចណាស់​ ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​សល់​នៅ​ ​យក​ទៅ​ប្រៀបធៀប​នឹង​ទឹក​ក្នុង​មហាសមុទ្រ​ ​ដែល​អស់​ទៅ​ ​រីងស្ងួត​ទៅ​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​
 [​៣២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​។​បេ​។​ ​ការបាន​ធម្មចក្ខុ​ ​មានប្រយោជន៍​ច្រើន​ ​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៨​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636848661206711418
ទៅកាន់ទំព័រ៖