ព្រះត្រៃបិដក ភាគ ៣១

​សេចក្តី​ទុក្ខ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​កស្សប​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ ​ឬអ្វី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​កស្សប​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សេចក្តី​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​អ្នកដទៃ​ទេ​ ​គឺ​កើតឡើង​ដោយ​ឥត​ហេតុ​ ​ឬអ្វី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​កស្សប​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​ទុក្ខ​ ​មិន​មាន​ទេ​ឬ​។​ ​ម្នាល​កស្សប​ ​សេចក្តី​ទុក្ខ​ ​មិនមែន​ជា​មិន​មាន​ទេ​ ​ម្នាល​កស្សប​ ​សេចក្តី​ទុក្ខ​ ​មាន​ដោយពិត​។​ ​បើ​ដូច្នោះ​ ​មានតែ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​ស្គាល់​ ​មិនឃើញ​សេចក្តី​ទុក្ខ​ទេ​ឬ​។​ ​ម្នាល​កស្សប​ ​តថាគត​ ​មិនមែន​ជា​មិន​ស្គាល់​ ​មិនឃើញ​សេចក្តី​ទុក្ខ​ទេ​ ​ម្នាល​កស្សប​ ​តថាគត​ ​ស្គាល់​សេចក្តី​ទុក្ខ​ ​ដោយពិត​ ​ម្នាល​កស្សប​ ​តថាគត​ ​ឃើញ​សេចក្តី​ទុក្ខ​ដោយពិត​។​ ​ចុះ​កាលដែល​ខ្ញុំ​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​ឬអ្វី​។​ ​ព្រះអង្គ​ ​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​កស្សប​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636848562063630758
ទៅកាន់ទំព័រ៖