ព្រះត្រៃបិដក ភាគ ៣១
ហើយ មិនលូតលាស់ឡើងហើយ នតិ គឺតណ្ហា ក៏មិនមានដែរ កាលបើនតិ គឺតណ្ហា មិនមាន អាគតិគតិ ក៏មិនមានដែរ កាលបើអាគតិគតិមិនមាន ចុតិ និងបដិសន្ធិ ក៏មិនមានដែរ កាលបើចុតិ និងបដិសន្ធិ មិនមាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ចប់សូត្រទី១០។
ចប់ កឡារខត្តិយវគ្គ ទី៤។
ឧទ្ទាននៃកឡារខត្តិយវគ្គនោះគឺ
និយាយអំពីបុគ្គលឃើញថាធម្មជាតនេះជាភូត១ និយាយអំពីកឡារខត្តិយភិក្ខុ១ និយាយអំពីញាណវត្ថុមាន២លើក និយាយអំពីបច្ច័យ គឺអវិជ្ជាមាន២លើក និយាយអំពីកាយនេះ មិនមែនជារបស់អ្នកទាំងឡាយ១ និយាយអំពីចេតនាមាន៣លើក។
ID: 636848602732256870
ទៅកាន់ទំព័រ៖