ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៦៣​]​ ​ម្នាល​អាវុសោ​ ​ដុំ​អំបិល​តូច​ ​គេ​បង់​ទៅ​ក្នុង​ឆ្នាំង​អំបិល​ដ៏​ធំ​ ​យ៉ាងណា​ ​ខ្លួន​យើង​ ​លើកយក​ទៅ​ផ្ទឹម​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ដ្បិតថា​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្ងើច​ ​ទ្រង់​ពណ៌នា​គុណ​ ​ទ្រង់​សរសើរ​ ​ដោយ​អនេកបរិយាយ​ថា​
​ព្រះ​សារីបុត្ត​ ​(​ប្រកប​)​ ​ដោយ​បញ្ញា​ ​ដោយ​សីល​ ​ដោយ​ការ​រម្ងាប់​ ​ជា​ភិក្ខុ​ដល់​នូវ​ត្រើយ​ ​ជា​បុគ្គល​ប្រសើរ​មែនពិត​។​
​ ​
 មហានាគ​ទាំងគូ​នោះ​ ​ស្មោះសរ​ ​រីករាយ​ ​នឹង​សុភាសិត​ដែល​លោក​ពោល​ល្អ​ ​ដល់គ្នា​និង​គ្នា​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ចប់​សូត្រ​ទី៣​។
 [​៣៦៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ភិក្ខុ​ថ្មី​មួយ​រូប​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ក៏​ចូល​ទៅកាន់​វិហារ​ ​ជា​អ្នក​មិន​មាន​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636849204571370098
ទៅកាន់ទំព័រ៖