ព្រះត្រៃបិដក ភាគ ៣២

 [​៣៧៣​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​។​បេ​។​ ​ព្រះ​សាស្តា​ ​ត្រាស់​ថា​
​ពួក​ហង្ស​ ​ក្រៀល​ ​ក្ងោក​ ​ដំរី​ ​ម្រឹគ​ក្តាន់​ ​សត្វ​ទាំងអស់​នោះ​ ​រមែង​ខ្លាច​រាជសីហ៍​ ​តែ​នឹង​យក​រាងកាយ​ទៅ​ប្រៀបធៀប​គ្នា​ ​មិនបាន​ឡើយ​ ​មាន​ឧបមា​យ៉ាងណា​ ​មាន​ឧបមេយ្យ​ដូចយ៉ាង​បណ្តា​មនុស្ស​ទាំងឡាយ​ ​ទោះបី​មនុស្ស​ក​ម្លោះ​ ​ប៉ុន្តែ​មាន​ប្រាជ្ញា​ ​គេ​រមែង​បាន​ជាធំ​ ​ក្នុង​ពួក​មនុស្ស​នោះ​ ​ឯ​មនុស្ស​ពាល​មានតែ​សរីរៈ​ ​មិនបានជា​ធំ​ ​ក្នុង​ពួក​មនុស្ស​ទេ​។​ ​ចប់​សូត្រ​ទី៦​។​

 [​៣៧៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ទៀប​ក្រុង​វេសាលី​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះ​វិ​សា​ខៈ​មាន​អាយុ​ ​ជា​បុត្ត​នៃ​អ្នកស្រុក​បញ្ចាល​ ​បាន​ញុំាង​ពួក​ភិក្ខុ​ក្នុង​ឧបដ្ឋានសាលា​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ដោយ​សំដី​អ្នក​បុរី​ដ៏​ល្អ​ ​ជា​សំដី​ឥតមាន​ទោស​ ​ជា​សំ​ដី​ញុំាង​ជន​ដទៃ​ឲ្យដឹង​ច្បាស់​ ​នូវ​ប្រយោជន៍​ ​រាប់​ចូលក្នុង​សច្ចៈ​ ​មិន​អាស្រ័យ​នូវ​វដ្តៈ​ឡើយ​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636849206345181555
ទៅកាន់ទំព័រ៖