ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៧៦​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​លុះ​ព្រះ​សុគត​ជា​សាស្តា​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​តទៅទៀត​ថា​
​បណ្ឌិត​នៅជា​មួយ​នឹង​ពួក​ពាល​ ​កាលបើ​មិនទាន់​និយាយ​ ​ពួក​ជន​ក៏​មិន​ស្គាល់​ ​លុះតែ​បណ្ឌិត​នោះ​ ​ពោល​ ​ឬ​សម្តែង​នូវ​ឧបាយ​នៃ​ព្រះនិព្វាន​ ​ទើប​ពួក​ជន​ស្គាល់​បាន​ ​បុគ្គល​ ​គប្បី​ពោល​បំភ្លឺ​ ​លើកតម្កើង​នូវ​ធម៌​ ​ជា​ទង់ជ័យ​នៃ​ឥសី​ទាំងឡាយ​ ​ពួក​ឥសី​មាន​សុភាសិត​ជា​ទង់ជ័យ​ ​ដ្បិត​ព្រះធម៌​ជា​ទង់ជ័យ​នៃ​ពួក​ឥសី​។​ ​ចប់​សូត្រ​ទី៧​។​

 [​៣៧៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​នន្ទ​មាន​អាយុ​ ​ជា​បុត្រ​នៃ​ព្រះ​មាតុច្ឆា​ ​(​កូន​ម្តាយមីង​)​ ​នៃ​ព្រះមានព្រះភាគ​ ​គ្រងចីវរ​ទាំងឡាយ​ ​ដែល​ដំ​ទាំងសងខាង​ ​បន្តក់​ភ្នែក​ហើយ​ ​កាន់​យក​បាត្រ​ដ៏​រលោង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636849206845380164
ទៅកាន់ទំព័រ៖