ព្រះត្រៃបិដក ភាគ ៣២

​កាន់​ប្រទេស​នោះ​ហើយ​។​ ​នែ​បង​អណ្តើក​ ​បង​ឯង​មិន​ត្រូវ​គេ​បៀតបៀន​ ​មិន​ត្រូវ​គេ​ប្រហារ​ទេ​ឬ​។​ ​នែ​បង​អណ្តើក​ ​ខ្ញុំ​មិន​ត្រូវ​គេ​បៀតបៀន​ ​មិន​ត្រូវ​គេ​ប្រហារ​ទេ​ ​គ្រាន់តែ​មាន​ខ្សែ​នេះ​ ​ជាប់​តាម​អំពី​ក្រោយខ្នង​ខ្ញុំ​ប៉ុណ្ណោះ​។​ ​នែ​បង​អណ្តើក​ ​អើ​នោះ​ហើយ​ ​ហៅថា​ ​ត្រូវ​គេ​បៀតបៀន​ ​អើ​នោះ​ហើយ​ ​ហៅថា​ ​ត្រូវ​គេ​ប្រហារ​ ​នែ​បង​អណ្តើក​ ​មាតាបិតា​ក្តី​ ​ជីដូនជីតា​ក្តី​ ​របស់​បង​ឯង​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ដល់​នូវ​សេចក្តី​វិនាស​ ​ដោយ​ខ្សែ​នុ៎ះឯង​ ​នែ​បង​អណ្តើក​ ​ឥឡូវនេះ​ ​បង​ឯង​ចូរ​ទៅចុះ​ ​ឥឡូវនេះ​ ​បង​ឯង​មិនមែន​ដូច​យើង​ទេ​។​
 [​២១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ព្រាន​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​មារ​ចិត្តបាប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​មូល​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ខ្សែ​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​នន្ទ​រាគ​ ​(​តម្រេក​ដោយ​សេចក្តី​ត្រេកត្រអាល​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​នីមួយ​ ​ត្រេកអរ​ ​ត្រូវការ​នូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ដែល​កើតឡើង​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​អ្នក​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ដល់​នូវ​សេចក្តី​វិនាស​ ​ត្រូវ​តាម​អំពើ​ដោយ​បំណង​របស់​មារ​ចិត្តបាប​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636849170359253277
ទៅកាន់ទំព័រ៖