ព្រះត្រៃបិដក ភាគ ៣២

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៤​។​
 [​២១៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​។​បេ​។​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ការ​ត្រាស់​ដឹង​។​
 [​២១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​សត្វ​កំពោង​(​១​)​ ​ទំពាស៊ី​នូវ​លាមក​ ​ខាងក្នុង​ខ្លួន​ពេញដោយ​លាមក​ ​បរិបូណ៌​ដោយ​លាមក​ ​មាន​គំនរ​នៃ​លាមក​ធំ​ពី​ខាងមុខ​ ​សត្វ​កំពោង​នោះ​ ​ក៏​មើលងាយ​សត្វ​កំពោង​ដទៃ​ ​ដោយហេតុ​នោះ​ថា​ ​អាត្មាអញ​ ​ទំពាស៊ី​លាមក​ ​ខាងក្នុង​ខ្លួន​ពេញដោយ​លាមក​ ​បរិបូណ៌​ដោយ​លាមក​ ​នេះ​ជា​គំនរ​នៃ​លាមក​ដ៏​ធំ​ពី​ខាងមុខ​អាត្មាអញ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​គ្រប​សង្កត់​
​(​១​)​ ​ឈ្មោះ​សត្វ​តូច​ៗ​មួយ​យ៉ាង​ ​ស្រដៀងគ្នា​នឹង​កញ្ចែ​ ​មាន​ស្លាប​ពីរ​ជាន់​ ​ច្រើន​ត្បុល​លញ់​លាមក​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636849171015490812
ទៅកាន់ទំព័រ៖