ព្រះត្រៃបិដក ភាគ ៣២
[៣៧៣] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តា ត្រាស់ថា
ពួកហង្ស ក្រៀល ក្ងោក ដំរី ម្រឹគក្តាន់ សត្វទាំងអស់នោះ រមែងខ្លាចរាជសីហ៍ តែនឹងយករាងកាយទៅប្រៀបធៀបគ្នា មិនបានឡើយ មានឧបមាយ៉ាងណា មានឧបមេយ្យដូចយ៉ាងបណ្តាមនុស្សទាំងឡាយ ទោះបីមនុស្សកម្លោះ ប៉ុន្តែមានប្រាជ្ញា គេរមែងបានជាធំ ក្នុងពួកមនុស្សនោះ ឯមនុស្សពាលមានតែសរីរៈ មិនបានជាធំ ក្នុងពួកមនុស្សទេ។ ចប់សូត្រទី៦។
[៣៧៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ ក៏ក្នុងសម័យនោះឯង ព្រះវិសាខៈមានអាយុ ជាបុត្តនៃអ្នកស្រុកបញ្ចាល បានញុំាងពួកភិក្ខុក្នុងឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នកបុរីដ៏ល្អ ជាសំដីឥតមានទោស ជាសំដីញុំាងជនដទៃឲ្យដឹងច្បាស់ នូវប្រយោជន៍ រាប់ចូលក្នុងសច្ចៈ មិនអាស្រ័យនូវវដ្តៈឡើយ។
ID: 636849206345181555
ទៅកាន់ទំព័រ៖